គឺមិនមែនជាផលិតកម្ម (ឬ You Tube Channel គ្រែងបានកំរៃ) ពីព្រោះ មរតកសំនៀងខ្មែរ គឺគ្មានឯកសារដើម, គ្មានកម្មសិទ្ធិបញ្ញាទៅលើចម្រៀងណា ហើយក៏គ្មានថវិកា ព្រមទាំងគ្មានប្រាក់ជំនួយពីអង្គការ ឬស្ថាប័នណាមួយឡើយ។ មានសេចក្ដីថា ឯកសារដើមទាំងនេះ គឺបានមកពីការឧបត្ថម្ភពីអស់ លោកអ្នក ដែលបានខិតខំថែរក្សាទុកយ៉ាងប្ដូរផ្ដាច់។ ចំណែកឯថ្លៃផលិត ក៏ជាការឧបត្ថម្ភរបស់សប្បុរសជន ដែលចង់បន្សល់ទុកនូវគុណភាពចម្រៀងដែលបានផលិតចេញពីឯកសារដើមផ្ទាល់ ហើយដោយមានប្រើឧបករណ៍ បច្ចេកទេស និងជំនាញច្បាស់លាស់ ម៉្លោះហើយផលិតផលដែលបានមក ក៏មិនមែនជាកម្មសិទ្ធិរបស់ មរតកសំនៀងខ្មែរ។ អាស្រ័យហេតុនេះ មរតកសំនៀងខ្មែរ ក៏គ្មានសិទ្ធិកំណត់ទៅលើការប្រើប្រាស់នូវផលិតផលណាមួយ ឬដោយប្រការណាក្ដី។ លើកលែងតែ នៅក្នុងករណីដែល មរតកសំនៀងខ្មែរ បានឧបត្ថម្ភថ្លៃផលិត គឺ មរតកសំនៀងខ្មែរ ក៏សូមលក់យកតែថ្លៃផលិតដើម្បីយកទៅផលិតចម្រៀងនៅឯវ៉ុលក្រោយជាបន្តទៀត។