ឯកសារដើមដែលមាននៅក្នុង upload នេះ គឺបានមកពីអស់ លោកអ្នក ដែលបានថែរក្សាយ៉ាងប្ដូរផ្ដាច់ តែមិនមានថវិការគ្រប់គ្រាន់ដើម្បីផលិត។ លោកអ្នក អាចជួយឧបត្ថម្ភថ្លៃផលិតដល់វ៉ុលមួយណាក៏បាន តែត្រូវមានការយល់ព្រមពីម្ចាស់រក្សាឯកសារដើមទៅលើការបែងចែកផលិតផល ដូចជា លោក សុំចំណែកផលិតផលជា ប៉ុណេះ ឬប៉ុណោះភាគរយ ឬមួយក៏លោកមិនចង់បានអ្វីទាំងអស់ ក៏វាជាសិទិ្ធរបស់អ្នករក្សាឯកសារដើម ហើយ មរតកសំនៀងខ្មែរ ក៏គ្មានសិទិ្ធជ្រៀតជ្រែក ឬប្រើឥទ្ធិពលបញ្ចុះបញ្ចូលភាគីណាមួយដើម្បីចង់បានលត្ធផលណាក្ដី។ មរតកសំនៀងខ្មែរ ក៏គ្មានសិទិ្ធកំណត់ ទៅលើការប្រើប្រាស់ទៅលើលត្ធផលដែលជាកម្មសិទ្ធរបស់ អ្នករក្សាឯកសារដើម និងអ្នកឧបត្ថម្ភថ្លៃផលិត។