មរតកសំនៀងខ្មែរ បានឧបត្ថម្ភថ្លែផលិតជា $AUD ទៅលើវិក្ក័យប័ត្រទាំងអស់។ ថ្លៃផលិតនេះ ក៏អាចមានការផ្លាស់ប្ដូរពីមួយលើកទៅមួយលើកទៀត ទៅតាមតម្លៃទីផ្សារនៃការផលិត ក៏ដូចជាការប្រែប្រួលឡើងចុះរវាង $AUD នឹងរូបិយផ្សេងៗ។
លើកទីមួយនេះ មរតកសំនៀងខ្មែរ បានឧបត្ថម្ភថ្លៃផលិតចំនួន ៣វ៉ុល រួមមាន BayonP.T 106, ហនុមាន70-9 និង ថាសមាស (SSEP) 9919 ដោយផលិតតែ ៥០០ Copies ក្នុងវ៉ុលនីមួយៗ។ ចំណែកឯថ្លៃផលិតនៃថាសនីមួយៗ ក៏បានបែកចែកទៅតាមករណីដែល មរតកសំនៀងខ្មែរ បានជួយឧបត្ថម្ភថ្លៃផលិតចម្រៀងចេញពីឯកសារដើមដែលមានម្ចាស់ថែរក្សាយ៉ាងប្ដូរផ្ដាច់ (ត្រូវចែកផលិតផល ១០% ទៅម្ចាស់រក្សាឯកសារដើម)។
វិក្ក័យប័ត្រនៃការផលិតចម្រៀងទាំង ៣វ៉ុលខាងលើ និងថ្លៃផលិតនៃថាសនីមួយៗ
ការកត់សំគាល់៖
១, មរតកសំនៀងខ្មែរ ចង់បានតែថ្លៃផលិតដើម្បីយកទៅផលិតចម្រៀងនៅឯវ៉ុលក្រោយ ហើយនឹងលក់ជូនជាសាធារណៈនៅក្នុងតម្លៃនេះរហូតដល់អស់ ដោយមិនវិលត្រឡប់មកផលិតវ៉ុលដដែលបន្ដែមទៀតឡើយ។ មរតកសំនៀងខ្មែរ គឺមិនមានសាខា និងមិនមានក្រុមហ៊ុន ឬបុគ្គលទិញផ្ដាច់មុខ នូវចម្រៀងដែលឧបត្ថម្ភថ្លៃផលិតដោយ មរតកសំនៀងខ្មែរ (ពីព្រោះវាអាចធ្វើឲ្យការប្រឹងប្រែងនេះ មានការពាក់ព័ន្ធក្នុងរឿងក្លែងបន្លំដើម្បីរកប្រាក់ចំណេញ) ហើយក៏មិនមានការពាក់ព័ន្ធជាមួយ ឬទទួលខុសត្រូវទៅលើ តម្លៃលក់បន្តរ នៃចម្រៀងទាំងនេះដោយបុគ្គល ឬក្រុមហ៊ុនណាមួយឡើយ។
២, ថ្លៃផលិតគឺគិតជា $AUD ដោយមិនទាន់រាប់បញ្ចូលទាំងថ្លៃ ដឹកជញ្ញូន, ពន្ធ និង សេវាផ្សេងៗ (Other fees & charges)។
៣, លក់ជាកញ្ចប់ដែលមានចំនួន ១០ថាសក្នុង ១វ៉ុល (លើកនេះមានតែ ៣វ៉ុល) = ៣០ថាសក្នុង ១កញ្ចប់។ ការលក់ជាកញ្ចប់នេះ គឺដោយសារតែតម្លៃនៃការដឹកជញ្ជូន ក៏ដូចជាពេលវេលាដែលថ្លៃជាងថាសចម្រៀងមានចំនួនតិចពេក។