មរតកសំនៀងខ្មែរ គឺជាមរតកសិល្បៈចំរៀងនៃជាតិខ្មៃរនៅមុនខែមេសាឆ្នាំ ១៩៧៥ ព្រមទាំងជាមោទនភាពរបស់ជាតិខ្មែរនាសម័យនោះក៏ដូចជាសព្វថ្ងៃ និងក៏ជាប្រវត្តិសាស្ត្រដ៏ល្វិញជូរចត់របស់ជាតិខ្មែរផងដែរ។ ថ្វីត្បិតតែមរតកចម្រៀងភាគច្រើនទាំងទោះ (ប្រសិនបើមិនទាន់បាត់បង់) បានរសាត់ឃ្លាតឆ្អាយពីភាពដើមហើយក្ដី ក៏នៅមានខ្មែរមួយចំនួនបានថែរក្សាឯកសារដើម (Original Copies) ឲ្យបានគង់វង្សរហូតមកដល់សព្វថ្ងៃយ៉ាងប្ដូរផ្ដាច់។ ៥០ ឆ្នាំកន្លងទៅ ការថែរក្សានេះក៏ក្លាយជាប្រវត្តិសាស្ត្រមួយដែលត្រូវតែកត់សំគាល់ផងដែរ។
ការផ្ដួចផ្ដើមនៃ មរតកសំនៀងខ្មែរ គឺជាសេចក្ដីសំដែងអំការគោរពដ៏ខ្ពង់ខ្ពស់ដល់មរតកជាតិខ្មែរ និងជាការប្រឹងប្រែងដើម្បីរក្សានូវមោទនភាព និងប្រវត្តិសាស្រ្តទាំងនោះ។