សូរសំឡេងដែលថតបាន ក៏មានជាប់មកជាមួយនូវសំឡេងរំខាននានា(តិច ឬច្រើនទៅតាមគុណភាពឯកសារដើម) ដែលគេអាចកាត់ ឬដកចេញបាន ដោយប្រើកម្មវិធីដែលមានច្រើនម៉ាក និងកម្រិតគុណភាព ហើយសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់ចម្រៀង ទោះបីតិច ឬច្រើនទៅតាមកម្រិតនៃការដក ឬកម្មវិធីដែលបានប្រើនោះ។ ដោយហេតុនេះហើយ ទើបកម្រិតនៃការដកសំឡេងរំខានក៏ត្រូវថ្លឹងថ្លែងជាមួយនឹងការប៉ះពាល់ដល់គុណភាពនៃចម្រៀងដើម។ ចំណែកឯកម្រិតបច្ចេកទេស និងទេពកោសល្យនៃការប្រើប្រាស់កម្មវិធីដកសំឡេងរំខានទាំងនោះ ក៏មានឥទ្ធិពលជាច្រើនទៅលើសូរសំឡេងចម្រៀងផងដែរ។
ជំនាញច្បាស់លាស់ ក៏មិនបានសំដៅទៅលើ ជំនាញដែលល្អ ឬត្រិមត្រូវជាងគេនោះដែរ ពីព្រោះវាក៏ជាសេចក្ដីត្រូវការរបស់អ្នកស្ដាប់ដែលមានភាពខុសៗគ្នាពីម្នាក់ទៅម្នាក់ទៀត។ អាស្រ័យហេតុនេះហើយ ទើប មរតកសំនៀងខ្មែរ ត្រូវតែប្រើអ្នកដែលមានវិជ្ជាជីវៈ បទពិសោធន៍ និងស្នារដៃច្បាស់លាស់សម្រាប់ការបម្រើនេះ ដូចជាបានប្រគល់ការងារ Restoration & Remastering នេះទៅលោក Ian Jones ដែលជា Mastering Engineer ធ្លាប់មានបទពិសោធន៍ជាង ៣០ ឆ្នាំនៅ Abbey Road Studio ហើយធ្លាប់មានថ្វីដៃធ្វើ Masters ឲ្យអ្នកចម្រៀងល្បីៗជាច្រើនក្នុងពិភពលោក ដូចជា Frank Sinatra និង Teresa Teng(Cantonese pop music for Universal Music in Hong Kong, having totalled over 80 albums to date. More recently he is mastering to analogue tape for vinyl production in the Far East)ជាដើម។