ឧបករណ៍ និងបញ្ចេកទេសច្បាស់លាស់

ឧបករណ៍ និងបញ្ចេកទេសច្បាស់លាស់ គឺចង់សំដៅទៅលើមានការរៀបរាប់ជូន នូវរាល់ឧបករណ៍ និងបច្ចេកទេសដែលបានប្រើប្រាស់សម្រាប់ការផលិតចម្រៀងនៅវ៉ុលណាមួយ ហើយបានដាក់បង្កប់ទៅជាមួយចម្រៀងនៅវ៉ុលនោះ។ ហើយមិនបានសំដៅទៅលើឧបករណ៍ល្អ ឬមានបច្ចេកទេសប្រសើរជាងគេនោះទេ ពីព្រោះវាគឺជារស់ជាតិនៃការស្ដាប់ដែលមានភាពខុសគ្នាពីម្នាក់ទៅម្នាក់ទៀត។

      ប៉ុន្តែទោះបីជាយ៉ាងណាក្ដី ក៏គោលដៅដ៏ចំបងរបស់ មរតក់ចម្រៀងខ្មែរ គឺចង់រក្សាឲ្យបាននូវលក្ខណៈដើមនៃមរតកចំររៀង ហើយថ្វីត្បិតតែបានផ្លាស់ប្ដូរឧបករណ៍ប្រើប្រាស់ជាច្រើនបន្លាស់មកហើយក្ដី ក៏ មរតកសំនៀខ្មែរ នៅតែបន្តការផ្លាស់ប្ដូរឧបករណ៍ និងបច្ចេកទេសទៅតាមសមត្តិភាព ប្រសិនបើការផ្លាស់ប្ដូរនោះអាចជួយលើកដម្កើងដល់គុណភាពនៃសំឡេងចម្រៀងផលិតថ្មី ឬបានសេចក្ដីថា ឧបករណ៍និងបច្ចេកទេសប្រើប្រាស់ គឺអាចមានការផ្លាស់ប្ដូរ ពីការផលិតម្ដង ទៅការផលិតម្ដងទៀត។